មានអ្នកសារព័ត៌មានចំនួន ៣៦នាក់បម្រើការនៅអង្គភាពព័ត៌មាន Al Jazeera នៃប្រទេសកាតា និងអ្នកកាសែតនៅអង្គភាព Al Araby TV នៅទីក្រុងឡុង ត្រូវបាន Hacker លុកលុយដោយចម្លងមេរោគចូលទៅ iPhone របស់ពួកគេ ដើម្បីលួចយកទិន្នន័យផ្សេងៗ។ នេះបើតាមការចេញផ្សាយរបស់ អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ពលរដ្ឋនៃសាកលវិទ្យាល័យតូរ៉ុនតូ។
ពួកគេទាំងនោះត្រូវបាន Hacker បានលួចដំឡើងមេរោគមានឈ្មោះថា Pegasus តាមរយៈកម្មវិធីមុខងារ iMessage ទៅក្នុង iPhone ក្នុងគោលបំណងលួចថតសំឡេង ស្ដាប់ការសន្ទនា ប្រើប្រាស់កាមេរ៉ាដើម្បីថតរូប តាមដានទីតាំង និងលួចយកលេខសម្ងាត់ផ្សេងៗ។
ប្រភពមេរោគទាំងនេះត្រូវបានតាមដាននិងស្រាវជ្រាវឃើញដោយ សាកលវិទ្យាល័យខាងលើ ដោយបានប្រើប្រាស់កម្មវិធី VPN ដើម្បីតាមដាន។ គួរបន្ថែមថា Pegasus ជាមេរោគប្រភេទ Spyware ដែលត្រូវបានផលិតដោយ ក្រុមអ្នកអភិវឌ្ឍកម្មវិធីរបស់ ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់ឯកជនអ៊ីស្រាអែល៕
ប្រភព : SABAY NEWS
(ប្រសិនជាមានមាតិការដែលអ្នកទាំងអសគ្នាមិនពេញចិត្តសូមបញ្ចេញមតិនៅខាងក្រោម)
0 Comments