ណាសា៖ អង្គកាណាសាបានរកឃើញព្រះចន្ទ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលទំនងជាអាចទ្រទ្រង់ជីវិតបាន តាមរយៈការសិក្សាទៅលើទិន្នន័យដែលបានមកពីយាន កាសុីនី (Cassini) និងតេឡេស្កុបហឹប័ល (Hubble Space Telescope) ដែលធ្វើការហោះនៅក្នុងគន្លងតារាជុំវិញភពដែនដី។
អង្គការណាសា កំពុងតែតាមដានយ៉ាងយកចិត្ដទុកដាក់ទៅលើព្រះចន្ទមួយ ដែលមានឈ្មោះថា Enceladus ដែលក្រុមអ្នកវិទ្យាសាស្ដ្រ គិតថាអាចមានលក្ខខណ្ឌសម្រាប់ជីវិតបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ព្រះចន្ទ Enceladus គឺជាព្រះចន្ទធំបំផុតក្នុងចំណោមព្រះចន្ទជាច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពផែនដីរបស់យើង។
ព្រះចន្ទ Enceladus ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រអះអាងថា គ្របដណ្ដប់ដោយទឹកកកនៅលើផ្ទៃ និងខាងក្រោមគឺសមុទ្រទឹករាវទៀតផង។ តាមរយៈទិន្នន័យ ដែលទទួលបានពីយានអវកាសកាស៊ីនី បានបង្ហាញថា ចំហាយទឹកនៅលើព្រះចន្ទ Enceladus ពោរពេញទៅដោយម៉ូលេគុលអ៊ីដ្រូហ្សែន ហើយម៉ូលេគុលទាំងនេះត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ដអះអាងថា កើតឡើងពីប្រតិកម្មគីមីនៅក្នុងផ្ទាំងទឹកកក ដែលយើងដឹងថាគឺជាប្រតិកម្មគីមីស្រដៀង នឹងភពផែនដី ដែលបង្កើតជាសារធាតុអាចអំណោយផលដល់ជីវិត៕
0 Comments